ពត៌មានលំអិតអំពីស្តង់លក់ឥវ៉ាន់



|១.ការណែនាំពន្យល់អំពីការតាំងពិព័រណ៍


ក. គោលបំណង
ពិព័រណ៍កម្ពុជាបានផ្តួចផ្តើមធ្វើចំនួនពីរដងរួចមកហើយនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ហើយពិព័រណ៍កម្ពុជា២០១៧​នេះ ជាពិព័រណ៍លើកទី៣ ដែលបានរៀបចំឡើងក្នុងគោលបំណងចង់បង្ហាញអោយជនជាតិជប៉ុនជាច្រើន បានយល់​ដឹង និង​​បានឃើញអំពីសិល្បះ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ ភ្លក្សរសជាតិម្ហូបអាហាររបស់ខ្មែរ និងបានស្គាល់​ពី​ផលិត​ផល​​ក្នុងស្រុករបស់ខ្មែរយើងផងដែរ។

ខ. កាលបរិច្ឆេទ
ប្រារព្ឋធ្វើនៅថ្ងៃទី ០៣-០៤ ខែឧសភា ឆ្នាំ ២០១៧ នៅឧទ្យាន Yoyogi ទីក្រុងតូក្យូ
អសយដ្ឋានៈ 2 Yoyogijinnan, Shibuya, Tokyo, Japan

|២.លក្ខខណ្ឌនៃការស្នើសុំជួលស្តង់


គឺអនុញ្ញាតអោយក្រុមហ៊ុន អង្គការ សមាគម និងភោជនីយដ្ឋានជួលសំរាប់តាំងលក់​​ ផលិតផលខ្មែរ លក់ម្ហូប ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ រឺផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ដែលបានផលិតនៅប្រទេសកម្ពុជា ជាដើម ដើម្បីជួយលើកកំពស់វិស័យវិនិយោគ សិល្បៈ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ទេសចរណ៍ និងផ្សព្វផ្សាយអោយ ភ្ញៀវអន្តរជាតិបានស្គាល់ និងប្រើប្រាស់ផលិត​ផលរបស់ខ្មែរ យើងអោយបានច្រើនថែមទៀត​។


|៣.​កាលបរិច្ឆេទទទួលពាក្យស្នើសុំជួលស្តង់


ក. ចាប់ផ្តើមទទួលពាក្យស្នើសុំជួលស្តង់ ចាប់ពីថ្ងៃនេះតទៅ និងផុតកំណត់ទទួលពាក្យ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។

ខ. ប្រសិនបើត្រូវការបុគ្គលិកស្ម័គ្រចិត្តសំរាប់ជួយ សូមមេត្តាពិគ្រោះជាមួយគណៈកម្មការពិព័រណ៍ជាមុន។
សូមជំរាបជូនថា មុនពិធីគឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧ អ្នកជួលស្តង់ទាំងអស់អាចដឹកអីវ៉ាន់ និង សម្ភារៈចាំបាច់យកទៅរៀបចំទុកដាក់ក្នុងស្តង់ជាមុនបាន ដោយមានការជួយយាម និងថែរក្សាដោយ សន្តិសុខរបស់ឧទ្យាន។


|៤.ទំហំ និងតម្លៃស្តង់



ប្រភេទ តម្លៃ
ស្តង់១/២
(ចំនួន២ថ្ងៃ)
តម្លៃ
ទាំងមូល
(ចំនួន២ថ្ងៃ)
ទំហំតូប
ភោជនីយដ្ឋាន
លក់ម្ហូប /ភេសជ្ជៈ
¥139,600 ¥269,200 -តូប ១/២ (ប. 2.7M×ទ.3.6M× កម្ពស់ 2.8M)
-ផ្តល់ជូនតុ1(ប.180cm×ទ.45cm)/ និងកៅអី ១
-ឌុយភ្លើងកំលាំង (1000W)1 និងអំពូលភ្លើង១
-ផ្តល់ទឹកសំរាប់ប្រើប្រាស់
ក្រុមហ៊ុន
លក់ផលិតផល /
តាំង ពិព័រណ៌ផលិតផល
¥74,800 ¥139,600 -តូប ១/២ (ប. 2.7M×ទ.3.6M× កម្ពស់ 2.8M)
-ផ្តល់ជូនតុ1(ប.180cm×ទ.45cm)/ និងកៅអី ១
-ឌុយភ្លើងកំលាំង (500W)1 និងអំពូលភ្លើង១
សមាគម/អង្គការ(NGOs)
លក់វត្ថុអនុស្សាវរីយ៍ /
តាំងពិព័រណ៌ផលិតផល
¥37,400 ¥69,800 -តូប១/២(ប.2.7M × ទ. 3.6M × កម្ពស់2.8M)
-ផ្តល់ជូនតុ1(ប.180cm×ទ.45cm)/កៅអី 1
-ឌុយភ្លើងកំលាំង (500W)1​ និងអំពូលភ្លើង1
សូមបញ្ជាក់ជូនថាៈ

លោកអ្នកដែលជួលស្តង់ត្រូវបោះពុម្ពផ្លាកឈ្មោះរបស់ខ្លួន (ឈ្មោះក្រុមហ៊ុន/អង្គការ/សមាគម/ភោជនីយដ្ឋាន....)ដោយ​ខ្លួនឯង។
◇ ប្រសិនបើលោកអ្នកចង់តម្លើងចរន្តអគ្គីសនីបន្ថែមអោយដល់ 1000W ត្រូវចំណាយប្រាក់បន្ថែមចំនួន ១ម៉ឺនយ៉េនទៀត សំរាប់​តែក្រុមហ៊ុន និងអង្គការ(NGOs) តែប៉ុណ្ណោះ។

◇ បើលោកអ្នក​ត្រូវការប្រើម៉ៃក្រូវ៉េវ ចង្ក្រានហ្គាស ទូរទឹកកក ឆ្នាំងអគ្គីសនី ឌុយភ្លើង និងកៅអីបន្ថែមអាចយកមក ប្រើប្រាស់ដោយខ្លួនឯងបាន រឺក៏អាចជួលបាន ដោយ​គ្រាន់តែស្នើសុំប្រាប់គណៈកម្មការរៀបចំជាមុន។


រូបភាពទំហំរបស់ស្តង់


|ទំនក់ទំនង


គណៈកម្មការរៀបចំពិព័រណ៍២០១៧ ទទួលបន្ទុកផ្នែកស្តង់
Tel: +81 3-512-8521 Fax: +81 3-512-8526
Email: info_booth@cambodiafestival.com