សូមស្វាគមន៍ពិព័រណ៍កម្ពុជា២០១៦​​ដ៏អស្ចារ្យនឹងប្រារព្ធឡើងនៅប្រទេសជប៉ុន​

|ព្រះរាជាណាចក្រកម្ពុជា


カンボジア王国

ព្រះរាជាណាចក្រកម្ពុជា

  ព្រះរាជាណាចក្រកម្ពុជា(រឺហៅថាប្រទេសខ្មែរ)​ ស្ថិតនៅតំបន់អាសីអាគ្នេយ៍ដែលមានប្រជាជនសរុបចំនួនប្រម៉ាណ១៥លាននាក់។មានរាជ​ធានីភ្នំពេញជាបេះដូងនៃប្រទេស។

カンボジアフェスティバル

ពិធីតាំងពិព័រណ៍កម្ពុជា

  ពិធីតាំងពិព័រណ៍កម្ពុជា២០១៥​​ ដ៏អស្ចារ្យបានប្រារព្ធឡើងនៅប្រទេសជប៉ុនជាលើកដំបូង។​មានភ្ញៀវយ៉ាង ច្រើនកុះករបានចូលរួម និងរីករាយជាមួយនិងការសំដែងរបស់​​សិល្បករល្បីៗមកពីប្រទេសកម្ពុជា ម្ហូបខ្មែរជាច្រើនមុខ​ និងមានស្តង់លក់ផលិតផលកម្ពុជាជាច្រើន។

Angkor Wat world heritage

បេតិកភ័ណ្ឌពិភពលោកអង្គរវត្ត

  អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប​មានចម្ងាយ​៧គ.មពីទីរួមខេត្ត វាជាប្រជុំ​អគារ​ប្រាសាទ​ព្រហ្មញ្ញសាសនា​ធំ​បំផុត​និង​វិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសា​ទ​ត្រូវ​បាន​កសាង​ឡើង​រួចរាល់នៅ​​ដើម​សតវត្ស​ទី១២​ដោយសូរ្យ​​​ វរ្ម័នទី២ ដែលជាស្នាដៃដ៏​អស្ចារ្យ​។


|សង្ខេបអំពីប្រទេស​កម្ពុជា


អំពីព្រះរាជាណាចក្រកម្ពុជា

   ​ ព្រះរាជាណាចក្រកម្ពុជា រឺ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ'ពុ'ជា]) ឈ្មោះ​ផ្លូវ​ការ ព្រះរាជាណាចក្រកម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិននៅ​អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ គីឡូម៉ែត្រ​ការ៉េ​​​​​​​​​​​​ ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។

   ​ ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស​ខ្មែរ ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។

    មាន​ប្រជាជន​ជាង ១៤,៨ លាន​នាក់ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៧០​ក្នុង​ពិភព​លោក។ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ក្រុម​ជន​ជាតិ​ភាគ​តិច​នៃ​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិនហាន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។រាជធានី​ និង ​ទីក្រុង​ធំ​បំផុត​គឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ ព្រះរាជាណាចក្រ​នេះ​កាន់​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ព្រះ​បាទ នរោត្តម-សីហមុនី ដែលជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​ត្រូវបានជ្រើស​តាំង​ដោយ​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក ជា​ប្រមុខរដ្ឋ។ ប្រមុខ​រដ្ឋាភិបាល​គឺ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន ដែល​បាន​ដឹកនាំប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។

ឧបត្ថម្ភដោយ