✿ ការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងពិព័រណ៍កម្ពុជា
✿ ការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងពិព័រណ៍កម្ពុជា២០២៦
ដើម្បីត្រៀមខ្លួនសម្រាប់ពិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៦ យើងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីជួយកម្មវិធីតាំងពិពរណ៍នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា និងថ្ងៃច័ន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦។ ការចូលរួមរបស់អ្នកស្ម័គ្រចិត្ត ជាចំណែកដ៏សំខាន់ក្នុងការជួយកម្មវិធីតាំងពិពរណ៍អោយមានភាពអធិកអធម្ម និងជាឪកាសបានជួបជុំប្រជាជនកម្ពុជាជាច្រើន ក៏ដូចជាការបង្កើតពេលវេលាដ៏រីករាយជាមួយអ្នកទស្សនាជាតិនិងគ្រប់ជនជាតិផ្សេងៗផងដែរ។ ទន្ទឹមនឹងនេះផងដែរ វាជាការជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងចែករំលែកពត៍មានអំពីប្រទេសកម្ពុជាទៅកាន់ប្រជាជនជប៉ុនឬជនជាតិដ៏ទៃ ហើយនិងការចួលរួមចែករំលែកពេលវេលាដ៏រីករាយទាំងនេះជាមួយគ្នា។
យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នកដោយស្មោះអស់ពីចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទទួលបានជោគជ័យ!
✿ កាលបរិច្ឆេទ
ថ្ងៃសៅរ៍ ទី៣ និង ថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៦
✿ ទីកន្លែង
ឧទ្យាន យូួយូហ្គី ទីក្រុងតូក្យូ
✿ ថ្ងៃផុតកំណត់នៃការដាក់ពាក្យ
ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
※ ពាក្យសុំត្រូវបានទទួលយកតាមគោលការណ៍អ្នកណាមកមុនបានមុន ដូច្នេះថ្ងៃផុតកំណត់អាចផ្លាស់ប្តូរអាស្រ័យលើចំនួនពាក្យសុំ។
✿ ព័ត៌មានលម្អិតអំពីកម្មវិធី
✿ ការដាក់ពាក្យ
カンボジアフェスティバル2026当日ボランティア申込/Volunteer Application Form of Cambodia Festival 2026
✿ ព័ត៌មានទំនាក់ទំនង
គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីតាំងពិពរណ៍កម្ពុជា
E-mail: cambodia.fvt@gmail.com
